ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់​ បញ្ជាក់ថា ទំនាក់ទំនងជាមួយលោក ត្រាំ​ នៅតែល្អ​ ទោះបីជាមានការតានតឹង​ ជុំវិញបញ្ហា​អ៊ីរ៉ង់

ប៊ែរឡាំង៖​ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានឧ្យដឹងថា ទំនាក់ទំនងផ្ទាល់ខ្លួន របស់លោកជាមួយប្រធានាធិបតី អាមេរិកលោក​ ដូណាល់​ ត្រាំ នៅតែល្អទោះបីជាមានការផ្លាស់ប្តូរ វោហាសាស្ត្រយ៉ាងខ្លាំងទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ែរឡាំង លោក Merz បានឧ្យដឹងថា លោក និងលោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ដោយបន្ថែមថា លោកគ្រាន់តែមានការសង្ស័យតាំងពីដើមដំបូងទាក់ទងនឹងសកម្មភាព​ ដែលបានចាប់ផ្តើមជាមួយសង្គ្រាម។

លោក Merz បានអំពាវនាវឱ្យមានដំណោះស្រាយរហ័ស​ ចំពោះជម្លោះនៅអ៊ីរ៉ង់ ខណៈដែលអាល្លឺម៉ង់ និងអឺរ៉ុបកំពុងរងទុក្ខយ៉ាងខ្លាំងពីផលវិបាកនៃជម្លោះ។

កាលពីដើមសប្តាហ៍នេះ លោក Merz បានរិះគន់សហរដ្ឋអាមេរិក​ ចំពោះការចូលរួមយោធា «ដែលគ្មានផែនការ» របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយថា សហរដ្ឋអាមេរិក «កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្វេីឧ្យអាម៉ាស់»។

ជាការឆ្លើយតប លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារថា លោក Merz មិនដឹងថាលោកកំពុងនិយាយអ្វីទេ ហើយព្រងើយកន្តើយ​ ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top