បទឈប់បាញ់ ជាមួយអ៊ីរ៉ង់ ផ្អាករយៈពេល ៦០ថ្ងៃ តាមការអនុញ្ញាតពីសភាអាមេរិក
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកលោក Pete Hegseth បានឧ្យដឹងថា លោកជឿជាក់ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ផ្អាករយៈពេល ៦០ថ្ងៃលើការអនុញ្ញាត ពីសភាសម្រាប់សង្គ្រាម ។
លោក Hegseth បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានសួរ ដោយសមាជិកព្រឹទ្ធសភា ប្រជាធិបតេយ្យលោក Tim Kaine នៅឯការស្តាប់សវនាការរបស់សភា អំពីថាតើរដ្ឋបាលលោក ត្រាំ នឹងស្វែងរកការអនុញ្ញាតពីសភា សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់នៅថ្ងៃ ៦០ថ្ងៃនៃសង្គ្រាម ដូចដែលតម្រូវដោយច្បាប់ ឬអត់ ។
លោក Hegseth បានលេីកឡេីងថា «ជាចុងក្រោយ ខ្ញុំនឹងពឹងផ្អែកលើសេតវិមាន និងទីប្រឹក្សាសេតវិមានលើរឿងនោះ។ ទោះជាយ៉ាងណាក៏ដោយ យើងកំពុងស្ថិតក្នុងបទឈប់បាញ់នៅពេលនេះ ដែលការយល់ដឹងរបស់យើងមានន័យថា រយៈពេល ៦០ថ្ងៃផ្អាក ឬឈប់នៅក្នុងបទឈប់បាញ់»។
លោក Kaine បានលេីកឡេីងថា «ខ្ញុំមិនជឿថាច្បាប់នឹងគាំទ្ររឿងនោះទេ ខ្ញុំគិតថា រយៈពេល ៦០ថ្ងៃនេះ ប្រហែលជាចប់នៅថ្ងៃស្អែក ហើយនោះនឹងបង្កជាសំណួរផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់រដ្ឋបាលនៅទីនោះ»៕
ប្រែសម្រួល ឈូក បូរ៉ា
