ប្រមុខអង្គការសហប្រជាជាតិ ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ នៃការបិទច្រកសមុទ្រហ័រមូស រយៈពេលយូរ
អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការរំខានដ៏យូរអង្វែង នៅក្នុងច្រកសមុទ្រហ័រមូស។
នៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក Guterres បានផ្តល់សេណារីយ៉ូចំនួនបី។ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលច្រកសមុទ្រ នៅតែបិទរហូតដល់ចុងឆ្នាំ អតិផរណាសកលនឹងកើនឡើងយ៉ាងខ្លាំងលើសពី ៦ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ភាគរយ។
លោកបានព្រមានថា “ទុក្ខវេទនាយ៉ាងខ្លាំងកំពុងកើតឡើង ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពិភពលោក។ ហើយយើងប្រឈមមុខនឹងភាពស្រពិចស្រពិលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជន លើសេដ្ឋកិច្ច និងលើស្ថិរភាពនយោបាយ និងសង្គម”។
លោកបានបន្ដថា ផលវិបាកទាំងនេះ មិនមែនជាការបូកសរុបនោះទេ។ សរសៃឈាមដ៏សំខាន់នេះកាន់តែស្ទះ វានឹងកាន់តែពិបាក ក្នុងការបញ្ច្រាសការខូចខាត និងការចំណាយលើមនុស្សជាតិកាន់តែខ្ពស់។
លោកបានអំពាវនាវឱ្យបើកច្រកសមុទ្រឡើងវិញ ខណៈពេលដែលជំរុញឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ បច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
