វៀតណាម និងឥណ្ឌា ព្រមព្រៀងគ្នាបង្កើន ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យដល់ ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០
បរទេស៖ វៀតណាម និងឥណ្ឌាបានបង្កើត ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧២ និងបានបង្កើនចំណងមិត្តភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៅឆ្នាំ ២០១៦។ ទំនាក់ទំនងទ្វេភាគីមានវឌ្ឍនភាព យ៉ាងខ្លាំងក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យ របស់នាយកដ្ឋានគយ ពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌាបានឈានដល់កំណត់ត្រាថ្មីចំនួន ១៦,៤៦ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ បន្ទាប់ពីកើនឡើង ១០,៥% សម្រាប់ឆ្នាំនេះ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនពាណិជ្ជកម្ម និងការវិនិយោគដល់ ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ វៀតណាម និងឥណ្ឌា មានគម្រោងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាស្នូល ស៊ីមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត នវានុវត្តន៍ ការជីកយករ៉ែ និងកែច្នៃរ៉ែដ៏កម្រ និងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា និងការអភិវឌ្ឍកម្លាំងពលកម្ម។
វិនិយោគិនឥណ្ឌាមានគម្រោងចំនួន ៣៧៨ នៅក្នុងប្រទេសវៀតណាមដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ដោយវិស័យសំខាន់ៗគឺ ថាមពល រ៉ែ និងកែច្នៃកសិកម្ម (កាហ្វេ តែ ស្ករ) បច្ចេកវិទ្យាព័ត៌មាន គ្រឿងបន្លាស់រថយន្ត ឱសថ សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រែសម្រួលៈ ណៃ តុលា
