មន្ទីរប៉ង់តាហ្គោន គ្រោងដកទ័ព៥ ពាន់នាក់ ចេញពីប្រទេសអាល្លឺម៉ង់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ទីរបញ្ចកោណ គ្រោងនឹងដកទ័ពអាមេរិកប្រមាណ ៥០០០នាក់ ពីប្រទេសអាល្លឺម៉ង់។
នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ របស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ស្តីពីសង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់គឺ មិនសមរម្យ និងគ្មានជំនួយឡើយនេះបើយោងតាម មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះត្រូវបានដកស្រង់ សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
កាលពីដើមសប្តាហ៍នេះលោក Merz បានរិះគន់សហរដ្ឋអាមេរិកចំពោះការចូលរួមផ្នែកយោធា គ្មានផែនការ របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយនិយាយថាសហរដ្ឋអាមេរិក កំពុងត្រូវបានធ្វើឱ្យអាម៉ាស់មុខដោយមេដឹកនាំអ៊ីរ៉ង់។
ជាការឆ្លើយតប លោក Trump បានរិះគន់មេដឹកនាំអាល្លឺម៉ង់ដោយនិយាយថាគាត់ មិនដឹងថាគាត់កំពុងនិយាយអំពីអ្វី ហើយព្រងើយកណ្តើយចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោក Trump បានសរសេរនៅ លើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងពិចារណា លើការកាត់បន្ថយកងទ័ព ដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការសម្រេចចិត្តនឹងត្រូវបានធ្វើឡើង ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ គាត់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គាត់ក៏អាចកាត់បន្ថយវត្តមាន យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
