អាល្លឺម៉ង់ អំពាវនាវ ឱ្យមានដំណោះស្រាយចរចា ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានអំពាវនាវឱ្យមាន «ដំណោះស្រាយចរចា» ចំពោះភាពតានតឹង ដែលកំពុងបន្តទាក់ ទងនឹងអ៊ីរ៉ង់។
លោក Wadephul បានធ្វើការកត់សម្គាល់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi។
លោកបានលេីកឡេីងថា អាល្លឺម៉ង់ គាំទ្រដំណោះស្រាយចរចា ដោយបន្ថែមថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកបានទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ។
លោកបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ មានគោលបំណងយុទ្ធសាស្ត្រដូចគ្នា នឹងសហរដ្ឋអាមេរិកដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
