បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការសន្ទនា តាមទូរស័ព្ទ ប្រកបដោយផ្លែផ្កា ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក Marco Rubio។
ការប្រកាសដែលធ្វើឡើង ដោយក្រសួងការបរទេសរុស្សីបាននិយាយទៀតថា អ្នកការទូតកំពូលបាន ប្រៀបធៀបកំណត់ត្រាស្តីពី ស្ថានភាពបច្ចុប្បន្ន នៃកិច្ចការអន្តរជាតិ និងទំនាក់ទំនងរុស្ស៊ី-អាមេរិក ហើយបានពិភាក្សាអំពីកាលវិភាគ នៃទំនាក់ទំនងទ្វេភាគី នាពេលខាងមុខផងដែរ។
ក្រសួងបានបន្ថែមថា ការសន្ទនានេះ គឺ មានលក្ខណៈស្ថាបនា និងដូចអាជីវកម្មប៉ុន្តែយ៉ាងណាក្តី ក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។
ជំនួបគ្នាតាមទូរសព្ទរវាងលោក LavrovនិងលោកRubio ដែលជាការហៅទូរសព្ទលើកដំបូង របស់ពួកគេក្នុងរយៈពេលជាង៦ខែ ចុងក្រោយ បានធ្វើឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinក៏បានជួបសន្ទនាគ្នា ជាមួយសមភាគីអាមេរិក លោក Donald Trump។
អ្នកទាំងពីរបានពិភាក្សា អំពីបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់ ការកើនឡើងសក្តានុពលនៅក្នុងតំបន់ ក៏ដូចជាជម្លោះអ៊ុយក្រែន នេះបើយោងតាមវិមានក្រឹមឡាំង។
ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដោយផ្ទាល់ ដែលសម្របសម្រួលដោយ ទីក្រុងវ៉ាស៊ីនតោនចំនួនបីជុំរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ មិនបានទម្លាយភាព ទាល់ច្រកណាមួយនៅឡើយ ហើយការចរចាហាក់ដូចជា បានជាប់គាំងចំពេលមានសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកំពុងបន្តលើអ៊ីរ៉ង់នៅឡើយបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី
