លោក Rubio អះអាងថា នឹងអាមេរិកនឹងមិនអនុញ្ញាតិ ឲ្យអ៊ីរ៉ង់ កាន់កាប់ច្រកសមុទ្រ Hormuz ដូចធម្មតាកាលពីមុនឡើង វិញនោះទេ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ត្រូវបាន ឡើងជាលក្ខណៈធម្មតាវិញនោះទេ បន្ទាប់ពីភាគីទាំងពីរបានផ្ទុះអាវុធនៅក្នុង ផ្លូវទឹកថាមពលពិភពលោក ដ៏សំខាន់មួយថ្ងៃមុននេះ។
លោកRubio បាននិយាយនៅក្នុង សន្និសីទសារព័ត៌មាននៅសេតវិមានថា ៖ពួកគេកំពុងព្យាយាមធ្វើឱ្យរឿង នេះមានលក្ខណៈធម្មតាឡើងវិញ។ យើងមិនអាចអនុញ្ញាតឱ្យពួកគេធ្វើការធម្មតាក្នុងកាលៈទេសៈណាដែលពួកគេវាយកម្ទេចកប៉ាល់ពាណិជ្ជកម្ម និងដាក់មីនក្នុងទឹកទៀតបាននោះឡើយ។
លោកRubio បានបន្ថែមថា ៖ ផែនការរបស់យើងគឺ ដើម្បីឱ្យច្រកទាំងនេះ ត្រូវបានបើកទៅផ្លូវ ដែលពួកគេត្រូវបានគេសន្មត់ថា ត្រូវបានបើក ត្រឡប់ទៅរបៀបវាវិញ ។ ប៉ុន្តែលោកRubio បានបន្ថែមដោយសង្កត់ធ្ងន់ថាអ៊ីរ៉ង់ នឹងមិនអាចត្រូវបានអនុញ្ញាត ឱ្យកំណត់ថាអ្នកណាប្រើប្រាស់ផ្លូវទឹក ដ៏សំខាន់នេះទៀតដូចពិមុនឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
