ម៉ូតូដូរជាត្រាក់ទ័រ រឿងរ៉ាវរបស់យុវជន Xi Jinping
ការផ្តល់ផលប្រយោជន៍ និងសុភមង្គល ជូនចំពោះប្រជាជន ជាការតាំងចិត្តប្រកបដោយឆន្ទះមុតមាំ និងជាគោលដៅធ្វើការងាររបស់លោក Xi Jinping ។ ពេលលោកបានធ្វើការ តាមភូមិជនបទ នៃខេត្តស្រានស៊ី ជាង៥០ឆ្នាំមុន គំនិតធ្វើអភិបាលកិច្ច ដែលអាចដោះស្រាយយ៉ាងប្រាកដប្រជា នូវកង្វល់របស់ប្រជាជន បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងដួងចិត្ត របស់យុវជន Xi Jinping ។
កាលនោះ នៅក្នុងតំបន់នោះមានយុវជនកម្រិតសិក្សាខ្ពស់ មកពីក្រុងប៉េកាំងចំនួនប្រហែល៣ម៉ឺននាក់ លោក Xi Jinping ជាអ្នករូបទីមួយ ដែលត្រូវបានអ្នកភូមិជ្រើសរើស ជាលេខាបក្សប្រចាំភូមិ ។ កាលនោះ លោកមានវ័យ ២២ ឆ្នាំ ក៏ទទួលបានប័ណ្ណសរសើរ បុគ្គលឆ្នើមជាមួយនឹងរង្វាន់ ម៉ូតូមួយគ្រឿង។
កាលនោះនៅចិនជាសម័យពិបាកខ្លាំង ខ្វះខាតទាំងអាហារនិងសំលៀកបំពាក់ ម៉ូតូកង់បីដែលមានភ្ជាប់រឺម៉កនៅផ្នែកចំហៀងបែបនេះជារបស់កម្រឃើញ ។ ដំណឹងល្អនេះបានផ្សាយដល់ភូមិ អ្នកភូមិទាំងអស់គ្នាសប្បាយចិត្តយ៉ាងខ្លាំងសម្រាប់គាត់ ប៉ុន្តែយុវជន Xi Jinping បាននិយាយថា ៖ «ម៉ូតូនេះគ្មានប្រយោជន៍អ្វីចំពោះពួកយើង! ដឹករបស់របរតិច មិនអាចជួយធ្វើស្រែ យកមកធ្វើអី រាល់ថ្ងៃតើអោយខ្ញុំជិះលេងខ្យល់ ? » គាត់បានធ្វើការទាក់ទងច្រើនលើកដើម្បីប្តូរម៉ូតូហឺហាតម្លៃខ្ពស់នោះជាត្រាក់ទ័រកាន់ដោយដៃនិងម៉ាស៊ឺនកិនម្សៅដែលជាឧបករណ៍មានតម្លៃណាស់សម្រាប់អ្នកភូមិធ្វើការងារកសិកម្ម។
បន្ទាប់ពីត្រូវជ្រើស តាំងជាអគ្គលេខាធិការមជ្ឈិមបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ជាច្រើនលើកថា « ការរំពឹងទុក ចំពោះជីវភាពរស់នៅដ៏ល្អបវរ របស់ប្រជាជន ជាគោលដៅតស៊ូ របស់យើង » ឃ្លានេះក៏ជាពាក្យសម្បធ នៃបណ្តាសមាជិកបក្សកុម្មុយនីស្តចិន ក្នុងយុគសម័យថ្មី ៕
