ព័ត៌មានជាតិ

លោក ហួត ហាក់ នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជាអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រគល់ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។

ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ខណៈអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រួមមាន៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត៕

To Top