ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ទៅទស្សនកិច្ចនៅប្រទេសចិន ជាលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាម ជាមួយនឹងអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធ បានប្រាប់សមភាគីអ៊ីរ៉ង់ គឺលោក Abbas Araghchi ថា ប្រទេសចិនមានការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះសង្គ្រាមដែលបានអូសបន្លាយជាងពីរខែ ហើយបាននិយាយថា «បទឈប់បាញ់ដ៏ទូលំទូលាយ» គឺត្រូវការជាចាំបាច់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ថា អ្នកការទូតកំពូលរបស់ចិន បានជួបជាមួយលោក Araghchi ដែលជារដ្ឋមន្រ្តី ការបទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង ដែលជាលើកដំបូង ដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានធ្វើដំណើរទៅកាន់ប្រទេសចិនចាប់តាំងពីសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។

យោងតាមវីដេអូនៃកិច្ចប្រជុំ គឺ លោក Wang បាននិយាយថា «យើងជឿជាក់ថា បទឈប់បាញ់ដ៏ទូលំទូលាយ គឺត្រូវការជាបន្ទាន់ ការបន្តអរិភាព គឺមិនអាចទទួលយកបានទេ ហើយវាមានសារៈសំខាន់ជាពិសេស ក្នុងការប្តេជ្ញាចិត្តចំពោះការសន្ទនា និងការចរចា»។

To Top