ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា បានធ្វើការសន្ទនាគ្នា យ៉ាងល្អប្រសើរ ជាមួយនឹងអ៊ីរ៉ង់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បាននិយាយថា សហរដ្ឋអាមេរិក បានពិភាក្សាគ្នាយ៉ាងល្អក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាងពីរខែ។

លោក Trump បាននិយាយថា ប្រទេសអ៊ីរ៉ង់ ចង់បង្កើតឲ្យបានជាកិច្ចព្រមព្រៀងមួយយ៉ាងច្បាស់លាស់ ដោយបាននិយាយឡើងវិញនូវការអះអាងរបស់គាត់ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសេតវិមាន។

លោកបានបន្តប្រាប់អ្នកយកព័ត៌មានថា ៖ ពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ យើងមានការពិភាក្សាគ្នាយ៉ាងល្អក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀងមួយជាមួយគ្នា ។

លោក Trump បានរំលឹកឡើងវិញថា ប្រសិនបើសហរដ្ឋអាមេរិក ចាកចេញពីប្រទេសអ៊ីរ៉ង់នៅពេលនេះ វានឹងចំណាយពេល ២០ ឆ្នាំដើម្បីកសាងប្រទេសឡើងវិញ ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលខ្លួនបានទទួលរងពីការវាយ ប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ខែកុម្ភៈ៕

ប្រែសម្រួល៖ស៊ុនលី

To Top