អធិការស្រុកកំពង់ត្រឡាច ចុះអប់រំច្បាប់ចរាចរណ៍ និងក្មេងទំនើង នៅសាលាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានដឹកនាំកម្លាំងចុះសហការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ , បញ្ហាក្មេងទំនើង , ឥទ្ធិពលនៃការប្រើប្រាស់ បារីអេឡិចត្រូនិច និងគ្រឿងញៀន ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបចំនួន ១៩៩២ នាក់ ស្រី ១,០៣២នាក់ ។

ការចុះអប់រំផ្សព្វផ្សាយនេះ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕

