DAP News
ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹក ប្រជាជនវៀតណាម ចូលចតនៅផែសមុទ្ររាម

ភ្នំពេញ៖ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។

នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមនេះ លក្ខណៈបច្ចេកទេសនាវា HQ ២៦៣ មានបណ្ដោយ ៤៩.៥៣ម៉ែត្រ , ទទឹង ៩.២ម៉ែត្រ , ទម្ងន់ ផ្ទុក ៣៧៥តោន និងជម្រៅទឹក ២.៣ម៉ែត្រ ដោយធានានឹងរលកកម្ពស់ ៧-៨ម៉ែត្រ ។

សូមបញ្ជាក់ថា ក្រោយពីការធ្វើទំនើបកម្មកំពង់ផែរាម និងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥មេសា ឆ្នាំ២០២៥ នាពេលមាននាវាមកពីប្រទេសជាច្រើនក្នុងពិភពលោកបានចូលសំចតនៅកំពង់ផែរាម ជាក់ស្តែង នាវាកងទ័ពជើងទឹកជប៉ុន២គ្រឿងបានចូលចតដំបូងគេ ។ សម្រាប់នៅដើមឆ្នាំ២០២៦ នេះ កំពង់ផែមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ក៏បានទទួលនាវាអន្តរជាតិចូលចតជាបន្តបន្ទាប់ ។ ក្នុងនោះនាវាចម្បាំងអាមេរិកបានចូលចតចាប់ពីថ្ងៃទី ២៤-២៨ ខែមករា ឆ្នាំ២០២៦៕

To Top