ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន​ ចោទប្រកាន់រុស្ស៊ីថា​ មិនអើពើនឹងសំណើឈប់បាញ់

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា រុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួន ទោះបីជាមានសំណើរបស់អ៊ុយក្រែន​ សម្រាប់បទឈប់បាញ់ក៏ដោយ ហើយបានព្រមានថា ទីក្រុងគៀវនឹងឆ្លើយតបវិញដូចគ្នា។

លោក ហ្សឹឡិនស្គី បានសរសេរនៅលើបណ្ដាញ​ Telegram ថា “រុស្ស៊ីមិនបានបញ្ឈប់សកម្មភាពយោធាណាមួយរបស់ខ្លួនទេ។ ជាអកុសល វាមិនទាន់ឈប់នៅឡេីយទេ។ អ៊ុយក្រែននឹងឆ្លើយតបវិញ”។

លោកបានកត់សម្គាល់ថា រុស្ស៊ីបានវាយប្រហារតំបន់អ៊ុយក្រែនចំនួន​ ៧​ នៅថ្ងៃពុធ ទោះបីជាមានបទឈប់បាញ់​ ដែលស្នើឡើងដោយទីក្រុងគៀវ​ ដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃដដែលនោះក៏ដោយ។

លោក ហ្សេឡិនស្គី បានឧ្យដឹងថា “អាស្រ័យលើស្ថានភាព នៅយប់នេះ និងថ្ងៃស្អែក យើងក៏នឹងសម្រេចចិត្តលើការឆ្លើយតប ដោយយុត្តិធម៌របស់យើងផងដែរ”។

លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន​ នៅតែប្តេជ្ញាចិត្តធ្វើការ​ ដើម្បីសន្តិភាព និងស្វែងរកការបញ្ចប់ជម្លោះដោយសេចក្តីថ្លៃថ្នូរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top