ព័ត៌មានអន្តរជាតិ

នៅព្រឹកនេះ ក្រសួងការងារ បើកវេទិកាផ្ដល់​ឱកាស​ការ​ងារ សម្រាប់​អតីត​ពលករ និង ពលរដ្ឋ​នៅខេត្ត​ឧត្តរ​មានជ័យ​

ឧត្តរមានជ័យ៖ ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បើក​វេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់​ឱកាស​ការ​ងារ​ប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថ​ប្រយោ​ជន៍ នៃរ​បប​សន្តិ​សុខ​សង្គម (ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជា​ពិសេស​អតីតពល​ករ ដែល​ត្រឡប់​មកពី​ប្រទេ​សថៃ​នៅ​ថ្ងៃ​ទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ។

វេទិកាការងារនេះ ត្រូវបានរៀបចំនៅ​ក្នុងបរិវេណ​សាលា​ស្រុក​ចុង​កាល់ នៅថ្ងៃទី៨ និងនៅថ្ងៃទី៩ នៅក្នុង​បរិវេ​ណវេ​ទិ​កា​អុំទូក ស្ថិតក្នុង​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ៕

To Top