អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី2) ការផ្គត់ផ្គង់ឧបករណ៍បច្ចេកទេស ចំនួន 03 មុខ (កញ្ចប់ទី7) ជូនការិយាល័យនវានុវត្តន៍ ថាមពលអគ្គិសនី និងសាខាអូរបែកក្អម នៃនាយកដ្ឋាន អាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ឧបករណ៍បច្ចេកទេស ចំនួន 03 មុខ (កញ្ចប់ទី7) ជូនការិយាល័យនវានុវត្តន៍ ថាមពលអគ្គិសនី និងសាខា អូរបែកក្អម នៃនាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026) (លើកទី២) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:15 នាទី ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាច ដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

