ព័ត៌មានជាតិ

ជំនាញទាំង ៣ ដែលមានសិស្សចុះឈ្មោះចូលរៀន ច្រើនជាងគេ ក្នុងកម្មវិធី TVET 1.5M នៅវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ (NIEI)

ភ្នំពេញ ៖ មុខជំនាញទាំង ៣ ដែលមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះ​ចូលរៀន​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមជំនាញទាំង ៦ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

ជំនាញទាំង ៣ នោះរួមមាន៖ ធុរកិច្ចភេសជ្ជៈ ការផលិតនំ និងសេវាកម្មសម្អាងកាយ ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញ​ដែល​ស្រប​តាម​ត​ម្រូវការទីផ្សារការងារ និងអាចប​ង្កើតឱកា​សរកចំណូលបាន​ឆាប់រហ័ស ទាំងការបម្រើកា​រងារ​នៅ តាមស្ថា​ប័ន ឬការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិ​សហគ្រិនភាព និងនវានុវត្តន៍​ (NIEI) កំពុងផ្ដ​ល់ការបណ្ដុះ​បណ្ដាលលើមុ​ខជំនាញសរុបចំ​នួន ៩ ក្រោមកម្មវិធី TVET 1.5M ដើម្បី​លើកកម្ព​ស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាស​ការងារជូនដល់អ​តីតបងប្អូនពលករខ្មែរត្រឡប់មកពីថៃផងដែរ។

ចំពោះការសិក្សាវគ្គថ្មី នឹងចាប់ផ្តើម​នៅដើមខែមិថុនា ឆ្នាំ២០២៦។ សម្រាប់ព័​ត៌មានអំពីការចុះ​ឈ្មោះ​ចូលរៀន សូម​ទាក់ទង​ទៅកា​ន់ទូ​រសព្ទលេខ ០១២ ៣២៨ ៩៣៣/ ០៨១ ៤២៩ ៩៨៩/ ០៩៦ ៧៣៥ ១០១៩/ ឬអ​ញ្ជើញ​មកវិទ្យា​ស្ថានជាតិសហគ្រិ​នភាព និងវានុវត្តន៍ដោ​យផ្ទាល់ ដែលមាន​ទីតាំង​ស្ថិត​​នៅ​តាម​បណ្តោយម​​ហាវិថីសហព័ន្ធរុស្ស៊ី ភូមិ​ចុងថ្នល់ខា​ងលិច ស​ង្កាត់ទឹ​កថ្លា ខណ្ឌសែន​សុខ រាជធា​នីភ្នំ​ពេញ (ផ្លូវចូ​លខាងកើត​វត្ត​ទឹកថ្លា ចម្ងាយ​ប្រហែល ២​០០ម៉ែត្រ)៕

To Top