វិមានក្រមឡាំង ពន្យល់អំពីមូលហេតុ ដែលនាំឲ្យជាប់គាំង ដល់ដំណើរចរចា សន្តិភាពនៅអ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយថា យោធាអ៊ុយក្រែនត្រូវការដកថយពទឹកដី Donbass ដើម្បីដំណើរការសន្តិភាពឆ្ពោះទៅមុខ។
លោកបានប្រាប់អ្នកកាសែតលោក Pavel Zarubin ថា កិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងក្រុងគៀវ នឹងនៅតែជាប់គាំងរហូតដល់ពេលនោះ។ លោកបានប្រាប់អ្នកកាសែត Pavel Zarubin ដោយបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏បានដឹងអំពីរឿងនេះដែរ។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបើកកិច្ចចរចា ជាច្រើនលើក រួមទាំងការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២៥មកម្ល៉េះ នៅពេល ដែលលោកប្រធានាធិបតី Donald Trump ត្រឡប់មកកាន់អំណាចវិញនៅសេតវិមានវិញ។ ដំណើរការនេះបានថយ ចុះបន្ទាប់ពីកិច្ចប្រជុំចុងក្រោយ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវក្នុងខែកុម្ភៈ។
យោងតាមលោក Ushakov កិច្ចប្រជុំថ្មីណាមួយនឹងមិនផ្លាស់ប្តូរស្ថានភាពទេ លុះត្រាតែកងទ័ពអ៊ុយក្រែនត្រូវបានដកចេញ។ លោកបានបន្តថា ៖ រហូតដល់អ៊ុយក្រែន ឈានដល់ជំហានមួយអាចនឹង មានការចរចាជាច្រើនជុំទៀត ប៉ុន្តែយើងនឹងនៅតែនៅកន្លែងដដែល៕
ប្រែសម្រួល៖ស៊ុនលី
