អាជ្ញាធរជាតិអប្សរា ក្រើនរំលឹកពីវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិអប្សរា បានប្រាប់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ថា ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកបដោយភាពសប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមា នារដូវវស្សា ជូនភ្ញៀវទេសចរជាតិ/អន្តរជាតិ និងសាធារណជនទាំង អស់ក្នុងដំណើរកំសាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួន៕




