តម្រូវការរថយន្ត ក្នុងស្រុករបស់ប្រទេសចិន នៅតែធ្លាក់ចុះ ប៉ុន្តែការនាំចេញកើនឡើង
បរទេស៖ ការលក់រថយន្តក្នុងស្រុក របស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលប្រាំពីរខែជាប់ៗគ្នាគិតមកដល់ខែមេសា ដោយសារតែការប្រកួតប្រជែងខ្លាំងនៅ ក្នុងទីផ្សាររថយន្តធំជាងគេបំផុត របស់ពិភពលោក ប៉ុន្តែការនាំចេញនៅតែរឹងមាំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តកំពុងកំណត់គោលដៅទីផ្សារក្រៅប្រទេសកាន់តែខ្លាំងឡើង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ថា ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានឱ្យដឹងនៅថ្ងៃចន្ទថា ការលក់នៅក្នុងស្រុកបានធ្លាក់ចុះ 21.6% ពីមួយឆ្នាំមុនមកនៅត្រឹម 1.4 លានគ្រឿងកាលពីខែមុន។
លោក Cui Dongshu អគ្គលេខាធិការ សមាគមរថយន្តដឹកអ្នកដំណើរចិន បាននិយាយថា ការលក់រថយន្តម៉ាស៊ីនចំហេះបានខកខានការរំពឹងទុកដោយសារតែតម្លៃប្រេងខ្ពស់ ហើយតម្រូវការសម្រាប់រថយន្តកូនកាត់ plug-in hybrids ក៏មានភាពយឺតយ៉ាវផងដែរ។
ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ plug-in hybrid ដែលមានចំនួន 60.6% នៃចំនួនសរុប បានធ្លាក់ចុះ 6.8% ដោយបន្តការខាតបង់ជាបន្តបន្ទាប់ដល់បួនខែ។
ប្រែសម្រួលៈ ណៃ តុលា
