ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​-រុស្ស៊ី​ នឹងផ្លាស់ប្ដូរអ្នកទោស​ ១០០០នាក់ ទៅវិញទៅមកតាមការគ្រោងទុក

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹបថា អ៊ុយក្រែនបានដាក់បញ្ជីឈ្មោះអ្នកទោសចំនួន ១០០០ នាក់ទៅភាគីរុស្ស៊ីសម្រាប់ការដោះដូរអ្នកទោសដែលបានគ្រោងទុក នេះបើយោងតាមសេវាសារព័ត៌មានប្រធានាធិបតី។

លោក ហ្សឹឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា “ការដោះដូរអ្នកទោស ១០០០នាក់សម្រាប់ ១០០០ នាក់ កំពុងត្រូវបានរៀបចំ ហើយត្រូវតែកើតឡើង។ ជនជាតិអាមេរិកទទួលខុសត្រូវចំពោះការធានាទាំងនេះ”។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា ជម្លោះជាមួយរុស្ស៊ីត្រូវតែបញ្ចប់ ហើយសន្តិសុខដែលអាចទុកចិត្តបានត្រូវតែធានា​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលេីកឡេីងថា “ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ផ្ទាល់បានលេីកឡេីងថា លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចប្រជុំពិតប្រាកដ។ យើងបានជំរុញលោកឆ្ពោះទៅរករឿងនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំបែបនេះដោយខ្លួនឯងជាយូរមកហើយ​ ឥឡូវនេះទម្រង់មួយត្រូវតែរកឧ្យឃើញ”។

គួរបញ្ជាក់ថា​ រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍មុននេះ បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេលបីថ្ងៃ និងការដោះដូរអ្នកទោសចំនួន ១.០០០ នាក់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top