ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ កំពុងពិចារណា ចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ ដើម្បីអមកប៉ាល់ចេញ ពីច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកកំពុងពិចារណាចាប់ផ្តើមឡើងវិញ និងពង្រីកគម្រោង Project Freedom ដែលជាប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ដើម្បីអមកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ ច្រកសមុទ្រហ័រមូស។

លោក​ ដូណាល់​ ត្រាំ​ បានថ្លែងប្រាប់កាសែត​ Fox News ឧ្យដឹងថា​ ប្រសិនបើចាប់ផ្តើមឡើងវិញ គម្រោងនេះនឹងត្រូវបានធ្វើឡើងនៅពេលនេះ ជាមួយនឹងវិសាលភាពពង្រីកលើសពីការអមដំណើរកប៉ាល់ឆ្លងកាត់ផ្លូវទឹកសកលដ៏សំខាន់មួយនេះ។

ប្រធានាធិបតីអាមេរិករូបនេះ​ បានបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុងក្រោយថាតើត្រូវចាប់ផ្តើមគម្រោងនេះឡើងវិញ​ ឬអត់នោះទេ។​ យោធាអាមេរិក​ បានចាប់ផ្តើមគម្រោងនេះកាលពីមួយសប្តាហ៍មុន ហើយលោក ត្រាំ​ បានផ្អាកវាក្នុងរយៈពេលតិចជាង ៤៨ម៉ោងក្រោយមក។

សេចក្តីព្រាងសំណើចុងក្រោយរបស់អ៊ីរ៉ង់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក អំពាវនាវឱ្យមានការបញ្ឈប់ជម្លោះជាបន្ទាន់លើគ្រប់វិស័យ ការធានាសម្រាប់ការគ្មាន “ការឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបិទផ្លូវកងទ័ពជើងទឹក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top