យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាស អាមេរិកមួយគ្រឿងធ្លាក់ អ្នកបើកយន្តហោះចុចប៊ូតុង គេចចេញដោយសុវត្ថិភាព
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាសអាមេរិកមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារនៅតំបន់ Fayette County ភាគខាងលិចរដ្ឋអាឡាបាម៉ា ប៉ុន្តែសំណាងល្អអាកាសយានិក ទាំងពីរបានចុចប៊ូតុង គេចចេញដោយសុវត្ថិភាព។
មូលដ្ឋានទ័ពអាកាស Columbus ក្នុងរដ្ឋ Mississippi បានបញ្ជាក់ថា មានឧប្បត្តិហេតុមួយ ពាក់ព័ន្ធនឹងយន្តហោះ T-38 Talon II ដែលបានតភ្ជាប់ទៅមូលដ្ឋាននៅម៉ោងប្រហែល១២យប់ម៉ោងក្នុងស្រុក។
យោងតាមសេចក្តីប្រកាសព័ត៌មានពីមូលដ្ឋានថាអាកាសយានិកពីរនាក់បានគេចចេញពីយន្តហោះដោយសុវត្ថិភាព។
ការិយាល័យក្នុងតំបន់ Fayette និងនាយកដ្ឋានតម្រួតរបស់តំបន់ Lamar បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បាននៅកន្លែងកើតហេតុនៃគ្រោះថ្នាក់នេះ។
មន្ត្រីយោធាបាននិយាយថាបច្ចុប្បន្ននេះមិនទាន់ដឹងមូលហេតុនៅឡើយទេ។ ការស៊ើបអង្កេតនឹងត្រូវបានបើកដោយក្រុមប្រឹក្សាស៊ើបអង្កេតសុវត្ថិភាពរបស់កងទ័ពអាកាសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
