ក្រុមយុវជន ដែលមានការប្តេជ្ញាចិត្តមុតមាំ | ការឈ្វេងយល់ តាមមុំផ្សេងទៀត អំពីមហាដំណើរ
ហេតុអ្វី ៩០ ឆ្នាំកន្លងទៅ មនុស្សមកពីគ្រប់កន្លែង នៃពិភពលោកនាំគ្នាទៅប្រទេសចិន ដើម្បីឈ្វេងយល់ដានជើងនៃមហាដំណើររបស់កងទ័ពក្រហម ?

មនុស្សកាន់តែច្រើនឡើងៗក្នុងសហគមន៍អន្តរជាតិបានយល់ឃើញថា មហាដំណើរជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់មនុស្សជាតិ ដែលបញ្ជាក់ពីឆន្ទៈនិងភាពអង់អាចក្លាហាន។

រយៈពេលពីរឆ្នាំ ថ្មើរជើងឡើងភ្នំកែងលើសពី៤០កន្លែង បានឆ្លងកាត់វាលស្មៅដែលជាអន្ទាក់មរណៈ និងភ្នំព្រិលដែលខ្វះអុកស៊ីសែនខ្លាំង។
រយៈពេលពីរឆ្នាំ ដើរឆ្លងកាត់ទន្លេប្រហែលមួយរយ បានប្រយុទ្ធលើសពីប្រាំមួយរយលើកជាមួយសត្រូវ។ល។
យុវជនទាំងនេះបានយកឈ្នះលើដែនកំណត់នៃការរស់រានមានជីវិតរបស់មនុស្ស ដោយជំនឿនិងស្មារតីហ៊ានពលីជីវិត ។
កាលនោះ ប្រទេសចិនស្ថិតនៅភាពងងឹត នៃសង្គមពាក់កណ្តាលអាណានិគមនិងពាក់កណ្តាលសក្តិភូមិ កងទ័ពជប៉ុនឈ្លានពានយ៉ាងឃោឃៅសាហាវព្រៃផ្សៃ ពួកប្រឆាំងនៃបក្សកុកម៉េងតាំងវាយប្រហារតំបន់មូលដ្ឋានបដិវត្តន៍ជាញឹកញាប់ ប្រជាជាតិចិនធ្លាក់ក្នុងដំណាក់កាលគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។

មនុស្សជំនាន់នីមួយៗប្រឈមនឹងបញ្ហាប្រឈមនៃសម័យខុសៗគ្នា រ៉ាប់រងភារកិច្ចខុសៗគ្នា។ « ការរីកចម្រើននិងវឌ្ឍនភាពរបស់ចិននាពេលបច្ចុប្បន្នគឺទទួលបានពីមហាដំណើរ។» នេះបើតាមអនុសាសន៍របស់លោក Xi Jinping ។ លោកបានលើកទឹកចិត្តឱ្យអ្នកទាំងឡាយបំពេញប្រាថ្នាយ៉ាងអង់អាច ការសម្តែងរបស់លោកពោរពេញទៅដោយមនោសញ្ចេតនា ដើម្បីគោរពដឹងគុណជូនចំពោះវីរជនពលីជីវិតជំនាន់មុនៗផងដែរ ៖ ឆ្លងកាត់ភ្នំនិងសមុទ្រទៅកាន់គោលដៅទោះមានដំណើរឆ្ងាយយ៉ាងណាក្តី ក៏បោះជំហានធំៗដើរមុខជាមួយនឹងជំនឿយ៉ាងមុតមាំ ៕
