ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ធ្វេីដំណេីរទៅដល់ទីក្រុងប៉េកាំងហេីយ​ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន

ប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានទៅដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធ​ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។

តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង​ លោក ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន​ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេលជិត​ ៩ឆ្នាំ និងជាលើកទីពីររបស់លោក ត្រាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមក្រសួងការបរទេសចិន មេដឹកនាំទាំងពីរនឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងសន្តិភាព និងការអភិវឌ្ឍពិភពលោក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top