រូបភាពពីផ្កាយរណប ហាក់បញ្ជាក់ថា ប៉ាគីស្ថានបានលាក់យន្តហោះយោធា របស់អ៊ីរ៉ង់ នៅមូលដ្ឋានទ័ពអាកាស Nur Khan
បរទេស៖ រូបភាពផ្កាយរណប ដែលបានមកពី Vantor ហាក់ដូចជាបញ្ជាក់ពី របាយការណ៍ ដែលថាប្រទេសប៉ាគីស្ថាន បានលាក់យន្តហោះយោធា កងទ័ពអាកាសអ៊ីរ៉ង់ យ៉ាងហោចណាស់ មួយគ្រឿង ខណៈពេលដែលប៉ាគីស្ថាន កំពុងព្យាករណ៍ខ្លួនឯងថា ជាអ្នកសម្របសម្រួលឯករាជ្យ នៅក្នុងកិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៦ថា រូបភាពថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងរបាយការណ៍នេះបានបង្ហាញ ពីយន្តហោះ C-130 របស់កងទ័ពអាកាសអ៊ីរ៉ង់ ដែលចតនៅជិតឃ្លាំងមួយ នៅមូលដ្ឋានទ័ពអាកាស Nur Khan របស់ប្រទេសប៉ាគីស្ថាន ។ មូលដ្ឋាន ទ័ពអាកាស Nur Khan (ដែលត្រូវបានគេស្គាល់ ផងដែរថា ជាមូលដ្ឋានទ័ពអាកាស Chaklala របស់កងទ័ពអាកាសប៉ាគីស្ថាន) មានទីតាំងនៅ Chaklala, Rawalpindi ដែលស្ថិតនៅក្នុងតំបន់ ទីប្រជុំជន Islamabad-Rawalpindi។ នេះមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាល ទីក្រុងអ៊ីស្លាម៉ាបាដ។
រូបភាពថ្មីនេះហាក់ដូចជាគាំទ្រ របាយការណ៍មួយរបស់សារព័ត៌មាន CBS News ដែលផ្សាយថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនយន្តហោះ រួមទាំងយន្តហោះឈ្លបយកការណ៍ និងយន្តហោះស៊ើបការណ៍ទៅ កាន់មូលដ្ឋានទ័ពអាកាស Nur Khan របស់ប្រទេសប៉ាគីស្ថានភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីបទឈប់បាញ់កាលពីខែមេសា។
ឆ្លើយតបទៅនឹងរបាយការណ៍ របស់ CBS News, សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ឥឡូវនេះបានប្រាប់ដោយផ្ទាល់ ទៅកាន់រដ្ឋមន្ត្រីក្រសួងក្រសួងសង្គ្រាមអាមេរិក Pete Hegseth និងប្រធានអគ្គសេនាធិការ ចម្រុះឧត្តមសេនីយ៍ Dan Caine ថាលោកមិនទុកចិត្តប៉ាគីស្ថាននោះទេ។
ប្រែសម្រួល: ណៃ តុលា
