ព័ត៌មានអន្តរជាតិ

នាយរកដ្ឋមន្ត្រីហុងគ្រី បញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលឥន្ធនៈ នៅក្នុងប្រទេសមាន ស្ថេរភាពរឹងម៉ាំល្អ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar បាននិយាយកាលពីថ្ងៃពុធថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងឆៅរបស់ប្រទេសនេះ នៅតែមិនមានការរំខាន ដោយទុនបម្រុងជាយុទ្ធសាស្ត្រមានទៅដល់ជិត៨០ភាគរយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដំបូងនៃរដ្ឋាភិបាលហុងគ្រីថ្មី លោក Magyar បាននិយាយថា គណៈរដ្ឋមន្ត្រីបានទទួលការសង្ខេបពីលោក Zsolt Hernadi ប្រធានក្រុមហ៊ុនប្រេង និង ឧស្ម័នពហុជាតិហុងគ្រី MOL Group ដែលបានបញ្ជាក់ពីស្ថិរភាពនៃការផ្គត់ផ្គង់ បើទោះបីជាតម្លៃទីផ្សារ ពិភពលោកកើនឡើងក៏ដោយ។

លោកMagyar បានបន្ថែមថាប្រទេសហុងគ្រីនឹងរក្សាគោលនយោបាយតម្លៃប្រេងឥន្ធនៈដែលត្រូវបានការពាររបស់ខ្លួន។

លោកក៏បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប៉ូឡូញ និងអូទ្រីសនៅសប្តាហ៍ក្រោយ ដែលជាការកត់សម្គាល់ដំណើរ កម្សាន្តក្រៅប្រទេសដ៏សំខាន់លើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែង។

បន្ថែមពីនោះលោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទីក្រុង Warsaw មុនពេលបន្តទៅទីក្រុងវីយែន ដើម្បីជួបជាមួយមេដឹកនាំអូទ្រីសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top