ករណីឃាតកម្មគិតទុកជាមុន នៅឆ្នេរអូត្រេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនដៃដល់បានហេីយ
ព្រះសីហនុ ៖ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន នៅឆ្នេរអូត្រេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនដៃ ដល់បានហេីយ។
ប្រភពដដែល បន្ដថា ករណីនេះផ្ដេីមចេញពីជម្លោះស្នេហា (ស្រីស្រឡាញ់ស្រី)។
សូមរំលឹកថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្មេងស្រីម្នាក់ ត្រូវបានគេអាករសម្លាប់ នៅចុងអូត្រេះ២ បន្ទប់ទឹកទី៩ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕

