ព័ត៌មានអន្តរជាតិ

អភិបាលក្រុងម្នាក់ នៅកាណាដាបដិសេធថា មិនបានប្រើប្រាស់ AI ដើម្បីធ្វើការសម្រេចចិត្ត ទៅលើគម្រោងរបស់រដ្ឋាភិបាល

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា អភិបាលក្រុង Vancouver នៃប្រទេសកាណាដា លោក Ken Sim បានបំភ្លឺថា ប្រព័ន្ធបញ្ញាសិប្បនិមិត្តឬ AI មិនត្រូវបានប្រើដើម្បីធ្វើការ សម្រេចចិត្តរបស់សាលាក្រុងទេ។

ការឆ្លើយតបនេះបានធ្វើឡើង ក្រោយពេល ដែលមានការ លើកឡើង អំពីជំនួយការឌីជីថល ដែលគ្រប់គ្រងផ្នែកខ្លះ នៃបន្ទុកការងាររបស់គាត់បានបង្ក ឱ្យមានការជជែក ដេញដោលគ្នា តាមអ៊ីនធឺណិតជាច្រើន។

ប្រតិកម្មបានចាប់ផ្តើមបន្ទាប់ពីលោក Sim បានប្រាប់សន្និសីទបច្ចេកវិទ្យា កាលពីដើមសប្តាហ៍នេះថាគាត់មាន “ភ្នាក់ងារ AI 11” ដែលដំណើរការ ច្រើននៃការងាររបស់គាត់ នៅផ្នែកខាងក្រោយ។

ក្រុមអ្នករិះគន់ រួមទាំងអ្នកប្រកួតប្រជែង អភិបាលក្រុង Kareem Allam បានចោទសួរពីរបៀបដែលព័ត៌មាន រសើបត្រូវបានដោះស្រាយ និងព្រមានអំពីការលេចធ្លាយ ទិន្នន័យដែលមានសក្តានុពលដែលភ្ជាប់ទៅនឹងសេវាកម្ម AI ភាគីទីបី។

កាលពីថ្ងៃពុធ ស៊ីម បានបំភ្លឺថា ឧបករណ៍ AI មិនត្រូវបានប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តគោលនយោបាយ ឬអភិបាលកិច្ចនៅសាលាក្រុង Vancouver ដោយបន្ថែមថាបច្ចេកវិទ្យានេះ ត្រូវបានប្រើជាចម្បង សម្រាប់ការគាំទ្រ ផ្នែករដ្ឋបាល ការស្រាវជ្រាវ និងការងារផលិតភាព ។ គាត់បានពន្យល់ពីប្រព័ន្ធ ជួយគាត់ក្នុងការស្កែនព័ត៌មាន តាមដានព្រឹត្តិការណ៍ហិរញ្ញវត្ថុ និងពិភពលោក និងគ្រប់គ្រងផែនការរបបអាហារ ៕

ប្រែសម្រួល៖ស៊ុនលី

To Top