លោក ដូណាល់ ត្រាំ ថា លោកទន្ទឹងរង់ ចាំទទួលលោក ស៊ី ជីនពីង នៅវ៉ាស៊ីនតោន ឌីស៊ី
ប៉េកាំង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកមានឆន្ទៈបន្តរក្សាការទំនាក់ទំនងដោយស្មោះត្រង់ និងស៊ីជម្រៅជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយទន្ទឹងរង់ចាំទទួលលោក ស៊ី នៅទីក្រុង វ៉ាស៊ីនតោន ឬក៏រដ្ឋធានីឌីស៊ី។
លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបប្រជុំឯកជនមួយនៅ Zhongnanhai ក្នុងទីក្រុងប៉េកាំងជាមួយលោក ស៊ី ជីនពីង។ កិច្ចប្រជុំនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ស៊ី បានជួបពិភាក្សាជាមួយលោក ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែឧសភា។
លោក ត្រាំ បានលេីកឡេីងថា លោកមានការដឹងគុណយ៉ាងខ្លាំងចំពោះលោក ស៊ី ដែលបានអញ្ជើញលោកឱ្យមកទស្សនកិច្ច Zhongnanhai។
លោកបានលេីកឡេីងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិនបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក ហើយទទួលបានជោគជ័យ និងមិនអាចបំភ្លេចបាន៕
ប្រែសម្រួល ឈូក បូរ៉ា
