ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន លប់ផែនការដាក់ពង្រាយ យោធា៤០០០នាក់ នៅមូលដ្ឋានទ័ព របស់ខ្លួនក្នុងប្រទេស អេស្បាញ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ទីរបញ្ចកោណបានលុបចោលផែនការ ដាក់ពង្រាយទាហាន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកជាង៤០០០នាក់ បណ្ដោះអាសន្នទៅកាន់ប្រទេសប៉ូឡូញ។

លោក Christopher LaNeve អគ្គសេនាធិការស្តីទីកងទ័ព សហរដ្ឋអាមេរិកបាននិយាយ នៅក្នុងសវនាការសភា កាលពីថ្ងៃសុក្រថា ប្រមុខបញ្ជាការអឺរ៉ុប បានទទួលការណែនាំស្តីពីការកាត់បន្ថយកម្លាំង ។

លោក LaNeve បាននិយាយ ដោយសំដៅដល់ក្រុមប្រយុទ្ធ នៃកងពលតូចពាសដែកទី២ថា ៖ខ្ញុំបានធ្វើការជាមួយគាត់ ក្នុងការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធអំពីអ្វីដែលអង្គភាព កងកម្លាំងនោះនឹងទៅជា ហើយវា ធ្វើឱ្យមានអត្ថន័យបំផុត សម្រាប់កងពលតូចនោះក្នុងការមិនដាក់ពង្រាយរបស់ខ្លួននៅក្នុងទីតាំងដែលមិនចាំបាច់។

ឧត្តមសេនីយ៍រូបនេះ បាននិយាយទៀតថា ធាតុមួយចំនួន នៃអង្គភាពត្រូវបានបញ្ជូន ទៅក្រៅប្រទេសរួចហើយ ហើយប្រតិបត្តិការ របស់វាកំពុងដំណើរការ។

គួរឲ្យដឹងដែរថា បញ្ជា​ឱ្យ​លុប​ចោល​ការ​ដាក់​ពង្រាយ​នេះ ត្រូវបានទទួល​ចេញ​ពី​ការិយាល័យ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកលោក Pete Hegseth នេះ​បើ​តាមយោងតាមការបញ្ជាក់បន្ថែម ដោយលោក​ឧត្តម​សេនីយ៍។ គ្មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top