DAP News
ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថាឥណ្ឌា អាចធ្វើជាអ្នកសម្របសម្រួល កិច្ចការងាររវាងអ៊ីរ៉ង និងប្រទេសអារ៉ាប់បាន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌា អាចសម្រុះសម្រួលក្នុងជម្លោះមជ្ឈិមបូព៌ា ដោយផ្តល់ជំនាញការ ទូតដ៏ធំធេងរបស់ខ្លួន។

លោក Lavrov បាននិយាយបែបនេះនៅក្នុងសន្និសីទ សារព័ត៌មានមួយបន្ទាប់ ពីការបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS ដែលរៀបចំ ដោយប្រទេសឥណ្ឌាថាទីក្រុង ញូវដែលីអាចសម្រប សម្រួលរវាងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប់ជាជំហានដំបូង។

ខណៈពេលដែល BRICS ជាក្រុមនឹងមិនមែន ជាអ្នកសម្រុះសម្រួលត្រឹមត្រូវនោះលោក Lavrov បានកត់សម្គាល់ថា សមាជិកម្នាក់ៗអាចជួយដោះស្រាយ ភាពជាប់គាំងបាន។

លោកបាននិយាយទៀតដែរថា ៖ ជាឧទាហរណ៍ ប្រទេសឥណ្ឌា ដែលជាប្រធាន BRICS ពួកគេចាប់អារម្មណ៍ដោយផ្ទាល់ និងទទួលបានប្រេងពីតំបន់នេះ ។
ហេតុអ្វីបានជាពួកគេមិន ផ្តល់ការងាររបស់ពួកគេ រួមទាំង ជាប្រទេសដែលបច្ចុប្បន្នជាប្រធាន BRICS ដូច្នេះពួកគេអាចអញ្ជើញអ៊ីរ៉ង់ និងអារ៉ាប់រួមឱ្យចាប់ផ្តើម កិច្ចការងារនេះជាមួយគ្នាបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top