ព័ត៌មានអន្តរជាតិ

ផលិតផល ក្នុងស្រុកសរុប របស់រុស្សី មានកំណើនធ្លាក់ចុះ០,២ភាគរយ ក្នុងត្រីមាសដំបូងឆ្នាំ២០២៦

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ផលិតផលក្នុង ស្រុកសរុបឬGDP របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះមកត្រឹមតែ០,២ ភាគរយធៀប ទៅនឹងត្រីមាសទី១ កាលពីឆ្នាំកន្លងទៅ។

ប្រភពដដែលបានសរសេរថាសន្ទស្សនៃGDP សម្រាប់រយៈពេលពីខែមករា ដល់ខែមីនាមានចំនួន៩៩,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីការធ្លាក់ចុះបន្តិច បន្ទាប់ពីសេដ្ឋកិច្ចរុស្ស៊ី បានប្រកាសកំណើន១ភាគរយ នៅក្នុងត្រីមាសទី៤កាលពីឆ្នាំ២០២៥។

យ៉ាងណាក្តីការប៉ាន់ប្រមាណបឋម គឺល្អប្រសើរជាងការព្យាករណ៍ របស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសរុស្ស៊ី ដែលបានព្យាករណ៍ ពីមុនថានឹងធ្លាក់ចុះទៅដល់០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top