បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងថា ទីក្រុងតេហេរ៉ង់ ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ ទោះបីជាប្រទេសចិន មិនបានផ្តល់ការចង្អុលបង្ហាញថាខ្លួននឹងចូលរួមក៏ដោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា ដោយហោះហើរត្រឡប់មកពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃជាមួយលោក ស៊ី , លោក ត្រាំ បាននិយាយថា លោកកំពុងពិចារណាថា តើត្រូវលើកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនប្រេងចិនដែលទិញប្រេងអ៊ីរ៉ង់ឬអត់។ ប្រទេសចិនគឺជាអ្នកទិញប្រេងអ៊ីរ៉ង់ធំជាងគេ។
លោក ត្រាំ បាននិយាយនៅពេលដែលអ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ត្រូវបានសួរថាតើលោក Xi បានធ្វើការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញឬអត់? លោកបានឆ្លើយថា «ខ្ញុំមិនសុំការអនុគ្រោះអ្វីទេ ពីព្រោះនៅពេលអ្នកសុំការអនុគ្រោះ អ្នកត្រូវតែធ្វើ ការអនុគ្រោះជាថ្នូរវិញ» ។
លោក ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើការពិភាក្សារបស់លោកជាមួយលោក ត្រាំ អំពីអ៊ីរ៉ង់ទេ ទោះបីជាក្រសួងការបរទេសចិន បានសម្តែងការខកចិត្តចំពោះសង្គ្រាមអ៊ីរ៉ង់ ដោយហៅវាថាជាជម្លោះ “ដែលមិនគួរកើតឡើង គ្មានហេតុផលដើម្បីបន្ត”។
ប្រែសម្រួលៈ ណៃ តុលា
