ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង កងទ័ពជើងទឹកអាមេរិក២គ្រឿង បុកគ្នាកណ្តាលអាកាស អំឡុងពេលធ្វើការហោះហើរ បង្ហាញជាសាធារណៈ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំងរបស់កងទ័ពជើងទឹក អាមេរិកពីរគ្រឿង បានបុកគ្នា នៅកណ្តាលអាកាសអំឡុង ពេលហោះហើរ បង្ហាញសាធារណៈជននៅរដ្ឋ Idaho ។

ប្រភពដដែលបានសរសេរថា យ៉ាងណាក្តីក្រុមសមាជិកនាវិកទាំងបួននាក់ បានចុចប៊ូតុងគេចចេញ ដោយសុវត្ថិភាព។

ឧបទ្ទវហេតុនេះបានកើតឡើង ក្នុងអំឡុងការបង្ហាញយន្តហោះ Gunfighter Skies នៅមូលដ្ឋានទ័ពអាកាស Mountain Home ។

វីដេអូពីកន្លែងកើត ហេតុបង្ហាញ ពីយន្តហោះ EA-18G Growler ពីរគ្រឿងដែលកំពុង ហោះហើរ យ៉ាងជិតនៅរយៈកម្ពស់ទាប ។ នៅ​ភ្លាមនោះ យន្តហោះ​បាន​ប៉ះ​ទង្គិច​គ្នា ហើយ​ហាក់​ដូច​ជា​ជាប់​គាំង​នៅ​មុខ​ទាំង​ស្តុប និង​ធ្លាក់ចុះទៅ​ដី។ អាកាសយានិក​បាន​ចុចគ្រលាស់គេច ​ចេញ​តែ​ប៉ុន្មាន​វិនាទី​ក្រោយ​ការ​ប៉ះ​ទង្គិច​ដោយ​មាន​ឆ័ត្រយោង​ពណ៌​ភ្លឺ​ចំនួន​បួន​ដែល​មើល​ឃើញ​នៅ​លើ​មេឃយ៉ាងច្បាស់ ។

អ្នក​នាំពាក្យ​កង​ទ័ព​ជើង​ទឹក​ស្ត្រី​មេ​បញ្ជាការ Amelia Umayam បាន​និយាយ​ថា៖ សមាជិក​អាកាសយានិក​ទាំង​បួន​នាក់​បាន​គេច​ចេញ​ដោយ​ជោគជ័យ ហើយ​កំពុង​ត្រូវ​បាន​ពិនិត្យដោយ​ក្រុមបុគ្គលិក​ពេទ្យ។

យន្តហោះ Boeing EA-18G Growler គឺជាយន្តហោះចម្បាំងអេឡិចត្រូនិក ដែលប្រតិបត្តិការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូន ដែលបានមកពីយន្តហោះចម្បាំង F/A-18F Super Hornet ។ វាត្រូវបានណែនាំនៅចុងទសវត្សរ៍ឆ្នាំ២០០០ វាត្រូវបានបង្កើតឡើង ដើម្បីជំនួសយន្តហោះអេឡិចត្រូនិច Northrop Grumman EA-6B Prowler៕

ប្រែសម្រួល៖ស៊ុនលី

To Top