ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រង ក្នុងការព្យាបាលទាំងស្រុង ចំពោះអ្នកគ្រូ ម៉ូវ សុផាន់ មានជំងឺខូចតម្រងនោម ដំណាក់កាលចុងក្រោយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសទទួលរ៉ាប់រង ក្នុងការព្យាបាលទាំងស្រុង ចំពោះអ្នកគ្រូ ម៉ូវ សុផាន់ មានជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ។

ការប្រកាសជួយព្យាបាលជំងឺ របស់អ្នកគ្រូ ម៉ូវ សុផាន់ បន្ទាប់ពី សម្ដេច បន្ទាប់ពីអ្នកគ្រូ បានស្នើសុំឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈនិង សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺ ខូចតម្រងនោមដំណាក់កាលចុងក្រោយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើន បានអំពាវនាវជួយដល់អ្នកគ្រូ ដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិច ខ្ញុំរកឃើញអ្នកជំងឺនេះហើយ តាមរយៈ ឯកឧត្តម សេង ទៀង ។ ចាប់ពីពេលនេះទៅ ខ្ញុំទទួលរ៉ាប់រង ក្នុងការព្យាបាលទាំងស្រុង ។ ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សា រកដំណោះស្រាយ ដែលពេលនេះ មានពន្លឺខ្លះហើយ បន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ»៕

To Top