ព័ត៌មានអន្តរជាតិ

ជនជាតិជប៉ុន ជាងពាក់កណ្តាលប្រឆាំងតវ៉ា ការដកទណ្ឌកម្ម នាំចេញអាវុធរបស់ជប៉ុន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរ នៅក្នុងការស្ទង់មតិមតិ របស់ជប៉ុន នាពេលថ្មីៗនេះ បានប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលក្នុងការ លុបចោលការរឹតបន្តឹង លើការនាំចេញអាវុធសំខាន់ៗ។

ការស្ទង់មតិដែលចេញផ្សាយដោយ Kyodo News កាលពីថ្ងៃអាទិត្យ បានបង្ហាញថា៥៧,២ ភាគរយ នៃអ្នកឆ្លើយតបបានបដិសេធ មិនអនុញ្ញាតឱ្យមានការនាំ ចេញអាវុធដ៍សាហាវ ខណៈដែល៣៧,១ ភាគរយពេញចិត្ត។

គួរឲ្យដឹងដែរថា ការស្ទង់មតិមួយផ្សេងទៀត ដែលធ្វើឡើង ដោយទូរទស្សន៍សាធារណៈ NHK ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ខែឧសភា បានរកឃើញថា៥២ភាគរយ នៃអ្នកឆ្លើយតបបានជំទាស់ នឹងការផ្លាស់ប្តូរ របស់រដ្ឋាភិបាលក្នុង ការបើកទ្វារសម្រាប់ការនាំចេញអាវុធដ៍សាហាវ ខណៈដែល៣៥ ភាគរយបានសម្តែងការគាំទ្រ៕

ប្រែសម្រួល៖ស៊ុនលី

To Top