តម្លៃប្រេងឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ២ សប្តាហ៍ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើរោងចក្រ ថាមពលនុយក្លេអ៊ែរ នៅអារ៉ាប់រួម
បរទេស៖ តម្លៃប្រេងបានកើនឡើង បន្ថែមទៀតនៅថ្ងៃចន្ទ ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ហាក់ដូចជាជាប់គាំង បន្ទាប់ពីរោងចក្រថាមពលនុយក្លេអ៊ែរ នៅអារ៉ាប់រួមត្រូវបានវាយប្រហារ ហើយចំពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីជម្រើស នៃការប្រើកម្លាំងយោធាលើអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 2.03 ដុល្លារ ឬ 1.86% ដល់ 111.29 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់ 112 ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៥ ខែឧសភា។
ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ 107.73 ដុល្លារក្នុងមួយបារ៉ែល កើនឡើង 2.31 ដុល្លារ ឬ 2.19% បន្ទាប់ពីកើនឡើងដល់ 108.70 ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣០ ខែមេសា។
ប្រេងទាំងពីរបានកើនឡើងជាង ៧% កាលពីសប្តាហ៍មុន ខណៈដែលក្តីសង្ឃឹមនៃកិច្ចព្រមព្រៀង សន្តិភាពដែលនឹងបញ្ចប់ការ វាយប្រហារកប៉ាល់ និងការរឹបអូសនៅជុំវិញច្រកសមុទ្រ Hormuz បានថយចុះ។ កិច្ចពិភាក្សាកាលពីសប្តាហ៍ មុនរវាងលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ចប់ដោយគ្មាន ការចង្អុលបង្ហាញ ពីប្រទេសនាំចូលប្រេងកំពូល របស់ពិភពលោកថា ខ្លួននឹងជួយដោះស្រាយជម្លោះនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
