នៅទិវាសារមន្ទីរអន្តរជាតិ សូមស្តាប់លោក Xi Jinping រៀបរាប់រឿងរ៉ាវ អំពីវត្ថុបុរាណ
លោក Xi Jinping ប្រធានរដ្ឋចិន មានចំណង់ចំណូលចិត្តពិសេសចំពោះសារមន្ទីរ ។
ចាប់ពីការចុះត្រួតពិនិត្យការងារ ក្នុងស្រុកដល់ដំណើរទស្សនកិច្ច នៅក្រៅប្រទេស លោក Xi Jinping តែងតែចូលទៅទស្សនាក្នុងសារមន្ទីរ និងសាលរំលឹក វិញ្ញាណក្ខន្ធនានា ពេលខ្លះថែមទាំងធ្វើជា “មគ្គុទ្ទេសក៍” ផ្ទាល់ដើម្បីបង្ហាញពីការ”ធ្វើឱ្យវត្ថុបុរាណនិយាយ និងប្រាប់មនុស្ស អំពីប្រាជ្ញា នៃប្រវត្តិសាស្ត្រ”។ ថ្ងៃទី១៨ ខែឧសភា គឺជាទិវាសារមន្ទីរអន្តរជាតិ ។ ចូរយើងនាំគ្នាស្តាប់លោក Xi Jinping រៀបរាប់រឿងរ៉ាវ អំពីវត្ថុបុរាណវប្បធម៌ ។
លោក Xi Jinping ណែនាំប្រវត្តិសាស្ត្រនិងវប្បធម៌ចិនដល់លោក Trump ប្រធានាធិបតីអាមេរិក ។
ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ លោក Xi Jinping បានអមដំណើរលោក Trump ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងដំណើរទស្សនកិច្ចនៅប្រាសាទ ឋានសួគ៌Tiantan ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping បានលើកឡើងថា ឆ្នាំ ២០១៧ យើងបានទៅទស្សនាវាំងចាស់ ជមួយគ្នា ។ ប្រាសាទឋានសួគ៌ដែលយើង បានទៅទស្សនានៅថ្ងៃនេះ មានអាយុកាលដូចគ្នានឹងវាំងចាស់ ដែលតំណាងឱ្យគោលគំនិតនៃ “ឋានសួគ៌មូលនិងផែនដីការ៉េ” ដែលបង្ហាញពីទស្សនៈពិភពលោកនិងទស្សនវិជ្ជា នៃជីវិតរបស់ប្រទេសចិន ៕
