ព័ត៌មានជាតិ

អគ្គនាយក ARDB និងអភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅ របស់ជនភៀសសឹក នៅរស់ក្នុងផ្ទះថ្មី

ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB )និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៦ បានអញ្ចឹងចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់ នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។

ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ហើយបងប្អូនជាគ្រួសារជនភៀសសឹកទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូនពួកគាត់ តាមរយៈការចាប់ឆ្នោត ដើម្បីផ្តល់លំនៅដ្ឋានដែលអាចដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាពច្រចាំថ្ងៃ។

សម្រាប់ លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអភិបាលខេត្តព្រះវិហារបានលើកទឹក ចិត្តផងដែរដល់បងប្អូនជាគ្រួសារជនភៀសសឹកដែលទទួលបានលំនៅឋានហើយនោះ អាចពិចារណា ក្នុងការសិក្សាបង្កើតមុខរបរលើវិស័យកសិកម្ម នៅកន្លែងបន្ថែមទៀត ដូចជា ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមនឹងដោះស្រាយជីវភាពរស់នៅប្រចាំបានកាន់តែប្រសើរថែមទៀត៕

To Top