ជប៉ុន ផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ៨លានដុល្លារ សម្រាប់គម្រោងបង្កើត វិទ្យាស្ថានគរុកោសល្យ នៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម មានទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក) ៕





