សហរដ្ឋអាមេរិក ប្រកាសហាមឃាត់ពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ តំបន់ដែលមានឆ្លង អេបូឡាចូលទឹកដីរបស់ខ្លួន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានដាក់កំហិតការធ្វើដំណើរ ជាបន្ទាន់លើជនបរទេសដែលមកពីសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ អ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូង ដោយសារការផ្ទុះឡើង នៃជំងឺអេបូឡា។
នាយកដ្ឋានកិច្ចការងារសុខភាព និងសេវាមនុស្ស នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកកាន់លិខិតឆ្លងដែន មិនមែនសហរដ្ឋអាមេរិក ដែលបានទៅលេងប្រទេស ណាមួយក្នុងចំនោមប្រទេស ទាំងបីក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ នឹងត្រូវហាមឃាត់មិន ឱ្យចូលប្រទេសអាមេរិកឡើយ។
ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រទេស DR Congo និង Uganda បានបញ្ជាក់ពីករណី Ebola ដំបូងរបស់ពួកគេ កាលពីថ្ងៃសុក្រ។ កាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាសកលផងដែរ។
អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនជាតិអាមេរិកម្នាក់ ដែលធ្វើការនៅ DR Congo បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ Ebola ហើយកំពុងត្រូវបានជម្លៀសទៅកាន់ប្រទេស អាល្លឺម៉ង់ដើម្បីព្យាបាល ។ ជនជាតិអាមេរិកចំនួន៦នាក់ផ្សេងទៀត ដែលប៉ះពាល់នឹងវីរុសនេះក៏ស្ថិត នៅក្រោមការត្រួតពិនិត្យ ផ្នែកវេជ្ជសាស្ត្រផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
