រុស្ស៊ី ចាប់ផ្តើមធ្វើតេស្តហោះហើរ យន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ដែលមានកៅអីអ្នកបេីកបរចំនួន២
មូស្គូ៖ រុស្ស៊ីបានចាប់ផ្តើមធ្វើតេស្ត ហោះហើរយន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ដែលមានកៅអីពីរ នេះបើយោងតាមការចុះផ្សាយរបស់សាជីវកម្ម យន្តហោះសហរដ្ឋអាមេរិក (UAC) នៅថ្ងៃអង្គារ។
យន្តហោះគំរូ ដែលត្រូវបានកំណត់ថា Su-57D ត្រូវបានបើកបរដោយប្រធានអ្នកបើកយន្តហោះនៃការិយាល័យរចនា Sukhoi លោក Sergei Bogdan។ ការហោះហើរសាកល្បងបានដំណើរការទៅតាមផែនការ នេះបើយោងតាមការចុះផ្សាយរបស់ UAC ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍យក្ស Rostec ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី។
ឧបនាយករដ្ឋមន្ត្រីទីមួយ របស់រុស្ស៊ី លោក Denis Manturov បានឧ្យដឹងថា យន្តហោះនេះនឹងមាន សមត្ថភាពប្រយុទ្ធពិសេស ដោយដំណើរការជាយន្តហោះហ្វឹកហាត់ប្រយុទ្ធ និងយន្តហោះគ្រប់គ្រងការប្រយុទ្ធ។
ក្រុមហ៊ុន Rostec បានឧ្យដឹងថា យន្តហោះ ដែលមានកៅអីពីរនេះ ក៏អាចត្រូវបានប្រើដើម្បីរៀបចំ និងសម្របសម្រួលប្រតិបត្តិការរួម គ្នាដែលពាក់ព័ន្ធនឹងយន្តហោះ ដែលមានមនុស្សបើក និងគ្មានមនុស្សបើកផងដែរ។
អង្គភាពអាកាសចរណ៍ជួរមុខពហុតួនាទី Su-57 មានសមត្ថភាពវាយប្រហារ គោលដៅផ្លូវអាកាស ដីគោក និងជើងទឹក ព្រមទាំងប្រតិបត្តិការពេញមួយថ្ងៃ រួមទាំងក្នុងអាកាសធាតុដ៏លំបាក និងបរិយាកាសរំខានដ៏លំបាកផងដែរ នេះបើតាមការលើកឡើងរបស់ UAC៕
ប្រែសម្រួល ឈូក បូរ៉ា
