សម្តេចតេជោ កំពុងបើកកិច្ចប្រជុំ គណបក្សទាំង២៩
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បាននិងកំពុងបើកកិច្ចប្រជុំ ជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាព ចំនួន២៩គណបក្ស ។

ក្រោយបញ្ចប់ជំនួប បន្ទាប់ពីពិសា អាហារពេលថ្ងៃត្រង់រួច ក៏នឹងមានសន្និសីទ របស់តំណាង គណបក្សចំនួន ៣ធ្វើសន្និសីទរួមគ្នាផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំកិច្ចប្រជុំ ជាមួយគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស ។ គណបក្សនយោបាយទាំង២៩នោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្ស ធម្មាធិបតេយ្យ , គណបក្សជនជាតិ ដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ៕


