លោក កឹម សុខា ត្រូវបានអនុញ្ញាត ឱ្យទៅជួបមុខម្តាយ ដែលកំពុងឈឺធ្ងន់
ភ្នំពេញ ៖ ខណៈដែលម្តាយកំពុងឈឺធ្ងន់ លោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យទៅជួបមុខម្តាយនៅផ្ទះក្នុងបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ផែង ហេងដែលជាមេធាវីការពារក្តីលោក កឹម សុខា គឺ លោក កឹម សុខា ត្រូវបានកម្លាំងនគរក្រសួងមហាផ្ទៃជូនមកជួបមុខម្តាយរបស់លោកដែលប្អូនរបស់លោក កឹម សុខា បានយកមកនៅផ្ទះក្នុងបុរី ក្នុងរាជធានីភ្នំពេញ។

ក្នុងហ្វេសប៊ុករបស់លោកមេធាវី ក៏បានគូសរំលេចដែរថា ពិតជាគួរសង្វេក ពេលម្តាយបានលឺសំឡេងលោក កឹម សុខា ម្តាយគាត់ខំប្រឹងព្រិកៗភ្នែក ហាក់បង្ហាញថា គាត់នៅស្តាប់លឺសម្រែកហៅរបស់លោកកឹម សុខា និងខំប្រឹងចង់ស្តាប់ព្រះធម៌ ៕

