ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងរបស់ចិន បានចាកចេញពីច្រកសមុទ្រ Hormuz ជាមួយប្រេងឆៅ ៤ លានបារ៉ែល 

បរទេស៖ នាវាដឹកប្រេងចិនពីរគ្រឿងដែលដឹកប្រេងឆៅចំនួន ៤ លានបារ៉ែលនៅមជ្ឈិមបូព៌ាបានចាកចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ បន្ទាប់ពីរង់ចាំនៅក្នុងឈូងសមុទ្រអស់រយៈពេលជាងពីរខែ នេះបើយោងតាមទិន្នន័យដឹកជញ្ជូននៅលើ LSEG និង Kpler។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា នាវាទាំងនេះស្ថិតក្នុងចំណោមនាវាធុនធំដឹកប្រេងឆៅអ៊ីរ៉ាក់ដែលចាកចេញពីឈូងសមុទ្រពែក្ស នៅខែនេះតាមរយៈផ្លូវដឹកជញ្ជូនដែលអ៊ីរ៉ង់បានបញ្ជាឱ្យនាវាប្រើប្រាស់។
 
នាវាដឹកប្រេងឆៅយ៉ាងធំ Yuan Gui Yang (VLCC) ដែលមានទង់ជាតិចិន បានផ្ទុកប្រេងឆៅអ៊ីរ៉ាក់ Basrah ចំនួន ២ លានបារ៉ែលនៅថ្ងៃទី ២៧ ខែកុម្ភៈ មួយថ្ងៃមុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើម នេះបើយោងតាមទិន្នន័យ។
 
បើយោងតាមទិន្នន័យ គឺនាវានេះ ដែលត្រូវបានជួលដោយ Unipec ដែលជាសាខាពាណិជ្ជកម្មរបស់ក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេនៅអាស៊ី Sinopec បើកផ្ទាំងថ្មី ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Shuidong ជិតទីក្រុង Maoming ក្នុងខេត្ត Guangdong ភាគខាងត្បូង នៅថ្ងៃទី ៤ ខែមិថុនា ដើម្បីបញ្ចេញទំនិញរបស់ខ្លួន ។
 
ទិន្នន័យបានបង្ហាញទៀតថា នាវា VLCC Ocean Lily ដែលមានទង់ជាតិហុងកុង បានផ្ទុកប្រេងឆៅប្រភេទ al-Shaheen របស់កាតា និងប្រេងឆៅប្រភេទ Basrah របស់អ៊ីរ៉ាក់ ចំនួន ១ លានបារ៉ែល រវាងចុងខែកុម្ភៈ និងដើមខែមីនា។
 
នាវា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sinochem ដ៏ធំរបស់ចិន ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Quanzhou ក្នុងខេត្ត Fujian ភាគខាងកើតនៅថ្ងៃទី ៥ ខែមិថុនា ដើម្បីបញ្ចេញទំនិញរបស់ខ្លួន។
ប្រែសម្រួលៈ ណៃ តុលា 

To Top