ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសចិន ថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោក លើកទី ៧៩ បដិសេធសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងតៃវ៉ាន់

អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោកលើកទី ៧៩ បានបដិសេធសេចក្តីស្នើ ច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ។

គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នានៅថ្ងៃទី ១៨ ខែឧសភា ដោយបដិសេធចំពោះសំណើ នៃប្រទេសមួយចំនួនតូច ដែលចង់ដាក់បញ្ចូលការ « អញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត សុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ » ទៅក្នុងរបៀបវារៈនៃមហាសន្និបាត នេះជាការបដិសេធ ១០ ឆ្នាំជាប់ៗគ្នា នៃមហាសន្និបាតសុខភាពពិភពលោក ចំពោះសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាពេលថ្មីៗនេះថា អាជ្ញាធរគណបក្ស DPP តៃវ៉ាន់ប្រកាន់ជំហររឹងរូស ដែលចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ជាប់រហូត បានបណ្តាលឱ្យមូលដ្ឋាន នៃនយោបាយសម្រាប់ការ ចូលរួមមហាសន្និបាត សុខភាពពិភពលោក នៃតំបន់តៃវ៉ាន់ត្រូវបាត់បង់ ។ ដើម្បីរក្សាគោលការណ៍ចិនមួយ គាំពារភាពម៉ឺងម៉ាត់និងកិត្យានុភាព នៃសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនៃមហាសន្និបាតអង្គការ សហប្រជាជាតិនិងមហាសន្និបាតសុខភាពពិភពលោក ភាគីចិនសម្រេចចិត្ត មិនយល់ព្រមឱ្យតំបន់តៃវ៉ាន់ ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំ ២០២៦ នេះទេ៕

To Top