ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស​ចិន​ ឆ្លើយតប ​ចំពោះ​សុន្ទរកថា​ “២០ ឧសភា”​របស់​បុគ្គល​Lai Qingde​ថា​ ​ “​ការស្វែងរកឯករាជ្យ​​ដោយ​ពឹងផ្អែក​ កម្លាំង​ខាង​ក្រៅ​”​និង​ “​ការ​ស្វែងរក​ឯករាជ្យ​តាម​រយៈ​កម្លាំង​អាវុធ​ ”​គឺ គ្រាន់​តែ​ជា​ការស្រមើស្រមៃប៉ុណ្ណោះ​”​

ថ្ងៃទី​២០ ខែឧសភា ​លោក​Guo Jiakun​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើ​ជា​អធិបតីភាពក្នុងសន្និសីទសារព័ត៌មាន​។​មាន​អ្នក​សារព័ត៌មាន​បាន​សួរ​សំណួរ​ពាក់​ព័ន្ធ​នឹង​ពាក្យសម្តីរបស់បុគ្គល​Lai Qingde​។

លោក​Guo Jiakunអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើងថា​ ​តៃវ៉ាន់​ជា​ផ្នែក​មួយ​ដែល​មិន​អាច​បំបែក​ចេញ​ពី​ទឹក​ដី​ចិន​ ​ហើយ​មិនធ្លាប់​មាន​ឋានៈ​ជា​ប្រទេស​មួយ​ឡើយ​​។​មុខមាត់​ពិតរបស់​អាជ្ញាធរ​​​Lai Qingde​ដែល​ជា​អ្នក “​ការ​បង្ក​រឿង​”​និង​ជា​​ “​អ្នក​បំផ្លាញ​សន្តិភាព​”​បាន​ត្រូវ​លាតត្រដាង​ម្តងហើយ​ម្តងទៀត​ ​កម្លាំង​អបគមន៍ដែល​ចង់ឱ្យ​តៃវ៉ាន់ឯករាជ្យ​គឺ​ផ្ទុយ​ស្រឡះពី​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ “ការ​ស្វែងរកឯករាជ្យ​ដោយ​ពឹងផ្អែក​កម្លាំង​ខាង​ក្រៅ​”​និង​ “​ការ​ស្វែងរក​ឯករាជ្យ​​តាម​រយៈ​កម្លាំង​​អាវុធ​”​ វាគ្រាន់​តែ​ជា​ការស្រមើស្រមៃ​តែ​ប៉ុណ្ណោះ​​”​៕

To Top