លោក Trump និងលោក Putin អាចនឹងជួបគ្នាម្តងទៀត នៅខែវិច្ឆិកាខាងមុខ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការ នៃវិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងជួបគ្នាម្តងទៀត នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខ។
លោកPutin ដែលទើបតែបញ្ចប់ ដំណើរទស្សនកិច្ច ផ្លូវការរយៈពេលពីរថ្ងៃ របស់គាត់ទៅកាន់ប្រទេសចិន បានប្រាប់ប្រធានាធិបតីចិន Xi Jinping ថាលោកគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen នៅថ្ងៃទី១៨និង១៩ ខែវិច្ឆិកាខាងមុខ។
ក្នុងនោះផងដែរលោក Trump ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុនបានរាយការណ៍ថាលោកមានបំណងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។
លោក Ushakov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា ៖ប្រធានាធិបតីរបស់យើងបានបញ្ជាក់ ថាគាត់នឹងមកកិច្ចប្រជុំកំពូល APEC។
លោកបានមានប្រសាសន៍ទៀតថា៖ខ្ញុំគិតថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមេដឹកនាំទាំងពីរនៅក្នុងប្រទេសចិន ពួកគេប្រហែលជានឹងឆ្លងកាត់ផ្លូវមួយ ហើយធ្វើការជួបគ្នាបែបណាមួយនៅទីនោះ។
ជំនួយការប្រធានាធិបតីរុស្សីបានបន្ថែមថា ៖រហូតមកដល់ពេលនេះ នេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ ប៉ុន្តែដោយសារការរំពឹងទុកបែបនេះមាន វាមិនទំនងថា នរណាម្នាក់នឹងបដិសេធឡើយ៕
ប្រែសម្រួល៖ស៊ុនលី
